ហួសចិត្ត! គ្រាន់តែមិត្តភក្តិ ចុច Pokeទៅគណនី Facebook សង្សារខ្លួនសោះ ប្រចណ្ឌ ដល់ថ្នាក់សំលាប់ចោល!

អង់គ្លេស៖ បុរសម្នាក់ឈ្មោះ Scott Humphrey បានវាយមិត្តភក្តិរបស់ខ្លួន ឡើងចាស់ដៃ នៅក្នុងឡាន Taxi បន្ទាប់ពីពួកគេ ត្រលប់មកពី ពិធីជប់លៀងមួយ ជាមួយគ្នា។ ដើមចមដែលនាំឲ្យ បុរសវ័យ២៧ ឆ្នាំខាងលើ ផ្ទុះកំហឹងដូច្នេះ គឺដោយសារគេ ខឹងនឹងមិត្តភក្តិរបស់ខ្លួនឈ្មោះ Rovet ដែលចុច Poke លើគណនី Facebook របស់មិត្តស្រីខ្លួន។ ការចុច Poke នៅលើ Facebook មានន័យថា ចង់ញ៉ែ, ពញ្ញាក់ស្មារតី ឬក៏ ព្យាយាមរំខាន នរណាម្នាក់ ក្នុងន័យចង់ទាក់ទងគ្នា។
ព្រះរាជអាជ្ញានៃតុលាការក្រុង Nottingham  បានឲ្យដឹងថា ពីដំបូងលោក Humphrey បានដាល់ មិត្តភក្តិ របស់គេត្រូវចំច្រមុះរហូត ដល់ហូរ ឈាម ដោយស្រែកថា៖ “បើសិនជាឯង ជាមត្តិភក្តិ ល្អរបស់ យើងហេតុអីបានឯង Poke មិត្តស្រីរបស់យើង?”។ រួចហើយពួកគេក៏បាន ចុះពី Taxi ដោយ Humphrey បានយកក្បាល របស់មិត្តភក្តិគេ ទៅបោកនឹងខឿនថ្នល់ រហូតដល់មានរបួស យ៉ាងធ្ងន់ធ្ងរ។
បន្ទាប់មកលោក Rovet ដែលជាជនរងគ្រោះ ត្រូវបានគេ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្តែត្រូវស្លាប់ នៅប៉ុន្មានម៉ោងក្រោយមក។ ចំណែកឯលោក Humphrey បន្ទាប់ពីបាន ធ្វើឲ្យមិត្តភក្តិ របស់ខ្លួនស្លាប់បែបនេះ ក៏មិនបានរត់ទៅណាដែរ គឺគេបានប្រគល់ខ្លួនឲ្យ ប៉ូលីស ចាប់ដោយ ខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ចុងក្រោយគឺតុលាការ ក្រុង Nottingham  បានសំរេចកាត់ទោស ឲ្យលោក Humphrey ត្រូវជាប់គុក ពីបទសម្លាប់មនុស្ស៕

Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top