វិធីសាស្ត្រ ៧យ៉ាង ដើម្បីធ្វើឲ្យនរណាម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍



ការដែលចង់ធ្វើឲ្យខ្លួនឯង បានក្លាយទៅជាមនុស្សម្នាក់ នៃអ្នកផងទាំងពួង ស្រលាញ់រាប់អាន និងចូលចិត្ត ឬចង់ឲ្យមាននរណាម្នាក់ ធ្លាក់ក្នុងអន្លង់ ស្នេហ៍អ្នក អាចនឹងមិនជារឿង ងាយស្រួលប៉ុន្មានទេ ប៉ុន្តែវាក៏មិនប្រាកដថា លំបាកនោះដែរ សម្រាប់អ្នក ។ ដូចនេះ ដើម្បីឲ្យអ្នកអាចធ្វើវាទៅបាន អ្នកគួរតែអនុវត្តន៍នូវវិធីសាស្ត្រទាំង ៧យ៉ាងខាងក្រោមនេះ ៖
១. គួរនិយាយចំណុចល្អ របស់នណារម្នាក់ ប្រាប់ទៅម្នាក់ទៀត ឲ្យគេបានដឹង
ការធ្វើបែបនេះ ជាចំណុចដ៏ល្អបំផុតសម្រាប់អ្នក ព្រោះអាចធ្វើឲ្យអ្នកដទៃ មានការចាប់អារម្មណ៍ចំពោះអ្នកជាខ្លាំង ដោយសារគេយល់ថា អ្នកជាមនុស្សដែលមាន អាកប្បកិរិយាល្អ មិនចេះនិយាយអាក្រក់ពីអ្នកដទៃ ។ ដូចនេះអ្នកត្រូវដឹងថា រូបរាងស្អាតមិនប្រាកដថា អាចធ្វើឲ្យអ្នកដទៃ ចាប់អារម្មណ៍រហូតនោះទេ ព្រោះពេលខ្លះ  ប្រសិនបើអ្នកមាន អត្តចរិកមាយាទល្អ អាចជាធ្នាក់ទាក់ទាញមួយផងដែរ សម្រាប់អ្នកដទៃ ។
២. សួរអំពីចំណុច គេធុញទ្រាំ
អ្នកត្រូវដឹងថា ប្រសិនជាអ្នកចង់ធ្វើខ្លួនឯង ក្លាយជាទីស្រលាញ់នៃអ្នកផង និងធ្វើឲ្យនរណាម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកចាំបាច់ណាស់ ដែលគួរតែដឹងអំពី ចំណុចអ្វីខ្លះ ដែលគេមិនចូលចិត្ត ព្រោះដើម្បីអាចចៀសផុត ពីទង្វើណាមួយរបស់អ្នក ដែលប្រព្រឹត្តទៅហើយ នាំឲ្យគេធុញទ្រាំ ។
៣. និយាយ អំពីការងារ
ពេលខ្លះ ការនិយាយចែករំលែកអំពី បទពិសោធន៍ទាក់ទាញ នឹងការងារ ដែលអ្នកធ្លាប់បានឆ្លងកាត់ ទៅប្រាប់ដល់អ្នកដទៃ ក៏ជាចំណុចមួយ ធ្វើឲ្យដៃគូម្ខាងទៀត មានការចាប់អារម្មណ៍ ជាខ្លាំងចំពោះអ្នកផងដែរ ។
៤. គួរចេះបង្កើតបរិយាកាស សប្បាយៗដល់គាត់ ឬនាង
ដើម្បីធ្វើឲ្យទំនាក់ទំនងរបស់អ្នក កាន់តែមានភាពស៊ីជម្រៅនោះ អ្នកគួរចេះបង្កើតបរិយាកាស ឲ្យមានភាពសប្បាយរីករាយ សម្រាប់គាត់ ឬនាងឲ្យបានច្រើន ដោយការនិយាយរឿងកំប្លែង ឬសកម្មភាពផ្សេងៗទៀត ដែលធ្វើឲ្យគាត់ ឬនាងសើច និងមានអារម្មណ៍ថា ចូលចិត្តជាមួយវា ។
៥. គួរចេះលៃលកពេលជួបគ្នា បើទោះបីជាអ្នករវល់ ជាមួយនឹងការងារ យ៉ាងណាក៏ដោយ
ជាការពិតណាស់ ការចេះណាត់ជួបគ្នានៅខណៈពេល ដែលអ្នកកំពុងមានភាពមមាញឹក ជាមួយការងារនោះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ដៃគូម្ខាងទៀត ព្រោះធ្វើឲ្យគេដឹងពីជម្រៅចិត្ត អ្នកកាន់តែច្បាស់ និងយល់ឃើញថា អ្នកពិតជាមនុស្សអស្ចារ្យ និងពិសេសណាស់សម្រាប់ពួកគេ ។
៦. ធ្វើការងារស្ម័គ្រចិត្ត ជាមួយគ្នា
ប្រសិនបើអ្នកមានពេលទំនេរ នៅថ្ងៃចុងសប្ដាហ៍ដូចគ្នានោះ អ្នកគួរស្វែងរកការងារ ស្ម័គ្រចិត្តធ្វើជាមួយគ្នា ព្រោះការធ្វើបែបនេះ អាចជួយធ្វើឲ្យអ្នកមានឱកាស ស្វែងយល់ចិត្តគ្នា បានកាន់តែច្រើន និងធ្វើឲ្យគាត់ ឬនាងចូលចិត្តអ្នកកាន់តែខ្លាំងទ្បើងថែមទៀត ។
៧. ស្នើឲ្យនាង ឬគាត់ចម្អិនម្ហូប សម្រាប់អ្នក
ចំណុចមួយនេះ អ្នកមិនគួរមើលរំលងនោះទេ ព្រោះវាអាចជាកត្តាមួយផងដែរ សម្រាប់ការធ្វើឲ្យដៃគូ ម្ខាងទៀតដឹងថា អ្នកត្រូវការអាណាព្យាបាល មួយរូបមកមើលថែរក្សា និងការពារអ្នកផងដែរ ៕

Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top