ផ្តល់សិទ្ធិដោយ៖ Lookingtoday
(ភ្នំពេញ)៖ជាលទ្ធផលសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកីឡាការិនី ស៊ន សៀវម៉ី ជាប់សញ្ញាបត្របាក់ឌុប ដោយស្វ័យប្រវត្តិ និងផ្តល់អាហាររូបករណ៍, ម៉ូតូមួយគ្រឿង Scopy, កុំព្យូទ័រ Apple មួយគ្រឿង និង iPad មួយគ្រឿង ព្រមទាំងផ្តល់ថវិកាប្រចាំឆ្នាំ ចំនួន១៥០០ដុល្លារ, ទឹកប្រាក់ ៥លានរៀលសម្រាប់ម្តាយ ស៊ន សៀវម៉ី, ថវិការបស់សម្តេចផ្ទាល់ ១ម៉ឺនដុល្លារ បន្ថែមលើថវិការដ្ឋាភិបាល ២ម៉ឺនទៀត សរុបទាំង ៣ម៉ឺន និងពិសេសនោះ សម្តេចបានបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មហាសិរិវឌ្ឍន៍ នឹងចាត់ទុកថា ជាវីរនារីកម្ពុជា ស៊ន សៀវម៉ី។ ដូច្នេះទាំងសម្ភារៈ និងថវិកាដែលទទួលបាន ពីសម្តេចតេជោ ហ៊ុន សែន មានជិត ៤ម៉ឺនដុល្លារអាម៉េរិក
៕
| Add caption |