ព្យុះទីហ្វុងកំណាច សម្លាប់មនុស្ស ៦នាក់ និង បាត់ខ្លួន ៤នាក់នៅជប៉ុន

តូក្យូ៖ បុរសម្នាក់ដែលត្រូវ បានល្បាប់ភក់កប់ បាត់ប្រមោលនៅ ប្រាសាទមួយក្នុងទីក្រុង យូកូហាម៉ា នៃខេត្ត កាណាហ្គាវ៉ា នោះត្រូវបានគេ បញ្ជាក់ថាស្លាប់ហើយ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែតុលា ដែលជាហេតុនាំឲ្យ ចំនួនម នុស្សស្លាប់ ដោយសារព្យុះទីហ្វុង កំណាចវាយប្រហារ ឆ្លងកាត់ភាគឦសាន ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ម្សិលមិញ កើនឡើងដល់ ៦នាក់ ស្របពេល ដែលជនរងគ្រោះ ៤នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ។
ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃអង្គារ នេះទៀតថា អ្នកបាត់ខ្លួនទាំង ៤នាក់ នោះមានយោធា អាម៉េរិក ដែលត្រូវបានរលកទឹកជំនន់ បោកបក់យកទៅ នៅខេត្តអូគីណាវ៉ា កាលពីយប់ថ្ងៃអាទិត្យ។ ដោយឡែក ក្មេងប្រុសវ័យ ១៥ឆ្នាំ នៅអនុវិទ្យាល័យ និង និស្សិតវ័យ ២១ឆ្នាំម្នាក់ទៀត នៅខេត្តរងគ្រោះ ក៏ស្ថិតក្នុងចំណោម អ្នកបាត់ខ្លួនផងដែរ។
រហូតមកដល់រសៀលថ្ងៃអង្គារ ទី០៧ ខែតុលានេះ អាកាសធាតុបានវិល ទៅរកភាពប្រសើរ ឡើងវិញបន្តិច ស្រប ពេល ដែលក្រុមសង្គ្រោះ កំពុងចេញប្រតិបត្តិការ រុករកអ្នកបាត់ខ្លួននៅ ក្នុងខេត្ត អូគីណាវ៉ា, កាណាហ្គាវ៉ា និង ហ៊្វូជីសាវ៉ា នោះ៕
Photo by DAP-News
Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top