ប្លែក! ចំណាយពេល ៦ឆ្នាំរក បុរសល្អ មករៀបការមិនបាន សម្រេចចិត្ត រៀបការជាមួយ ខ្លួនឯង!

អង់គ្លេស៖ ថ្មីៗនេះមានរឿង មួយដ៏គួរឲ្យ ភ្ញាក់ផ្អើលនិង កម្របានឮ បន្ទាប់ពីមាន នារីម្នាក់សម្រេចចិត្ត រៀបការជាមួយខ្លួនឯង ដោយមិនត្រូវការ អ្នកណាមកធ្វើជា កូនកម្លោះនោះឡើយ។
នារីដែលបាន ធ្វើរឿងដ៏គួរ ឲ្យភ្ញាក់ផ្អើលនេះ មានឈ្មោះថា Grace Gelder ជាអ្នកផលិតភាពយន្ត នៅក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស និងមានអាយុ ៣១ឆ្នាំ បានសម្រេចបញ្ចប់ ភាពនៅលីវ របស់នាង ដោយការរៀបការ ជាមួយខ្លួនឯង។
យោងតាមរបាយការណ៍ បានឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យនាងសម្រេច ចិត្តបែបនេះ ក៏ព្រោះតែការ ចំណាយពេល អស់៦ឆ្នាំ ដើម្បីរង់ចាំ និងស្វែងរក បុរសល្អម្នាក់ ដើម្បីសាងអនាគត ជាមួយគ្នា ហាក់ដូចជាគ្មានផលអ្វីសោះ បើទោះជានាង ប្រឹងប្រែង យ៉ាងណាក៏ដោយ។
លើសពីនេះទៀត នាងក៏បានបញ្ជាក់ថា “មូលហេតុមួយទៀត ដែលបានជម្រុញ ឲ្យខ្ញុំធ្វើបែបនេះ នោះគឺអត្ថន័យ នៃបទចម្រៀង Isobel ដែលក្នុងនោះ មានវគ្គមួយបាន បញ្ជាក់ថា ខ្ញុំគឺ Isobel ដូច្នេះខ្ញុំអាច រៀបការជាមួយ ខ្លួនឯងក៏បាន ដោយមិនចាំបាច់ ត្រូវការបុរសណាឡើយ”។
នាងបានបន្ថែមទៀតថា “ក្រោយពីអង្គុយស្តាប់ បទនេះហើយ នោះខ្ញុំក៏នឹកឃើញ នូវគំនិតមួយនេះ បូករួមទាំង ខ្ញុំជាប្រភេទមនុស្ស ដែលចូលចិត្ត ធ្វើអ្វីថ្មីៗផងនោះ ទើបការរៀបចំ មង្គលការដោយ មានតែខ្លួនឯង បែបនេះបានកើតឡើង”។
នាងបានអះអាង ជាចុងក្រោយថា ថ្វីត្បិតតែ ពិធីមង្គលការ របស់នាងមិនត្រូវ បានទទួលស្គាល់ ពេញលេញពីច្បាប់ យ៉ាងណាក៏ដោយ តែនាងសង្ឃឹមថា ទង្វើមួយនេះ ពិតជាអាចជួយ ជម្រុញនិង ផ្តល់អារម្មណ៍ល្អ ដល់មនុស្សស្រី ប្រុសដែល នៅលីវដទៃទៀត។
គួរបញ្ជាក់ផងដែរថា ពិធីមួយនេះ ប្រារព្ធទៅដោយ Grace បាននិយាយពាក្យ សុំរៀបការ ដាក់ខ្លួននាងផ្ទាល់ ព្រមទាំងស្លៀកឈុត កូនក្រមុំ និងបំពាក់ចិញ្ចៀន ដោយខ្លួនឯង នៅក្នុងសួនច្បារ មួយដោយមានការ ចូលរួមធ្វើជាសាក្សី ពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសារ របស់នាង៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top