កាលពីម្សិលមិញ ថានុនកូនខ្មែរ បានចុះផ្សាយពត៌មានអំពី កញ្ញា នូ ទឹមស្រីនៀត បេក្ខនារីបវកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងកម្មវិធី Miss Grand International 2014 នៅប្រទេសថៃ។ បើទោះបីជាកញ្ញា នូ ទឹមស្រីនៀត មិនបានឈ្នះពានរង្វាន់ និងគ្រងមកុដជាជ័យលាភី Miss Grand International 2014 ក៏ដោយ ក៏កញ្ញាបានឈ្នះពានរង្វាន់ជ័យលាភីប្រជាប្រិយភាពជាងគេ (Miss Popular Vote Award) ដោយសារតែកញ្ញាទទួលបានការបោះឆ្នោតច្រើនជាងគេ ដែលមានភាគរយរហូតដល់ទៅ ២៧.១៩% ខណៈបេក្ខនារីផ្សេងៗទទួលបានភាគរយប្រមាណ១០% ប៉ុណ្ណោះ។