កីឡាករ​ស្អាត​ជាង​គេ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ Cristiano Ronaldo ​ប៉ុន្តែ​បើ​និយាយ​ពី​សង្សារ​កីឡាករ​វិញ​មិន​ប្រាកដ​ថា​សង្សារ​ CR7 ​ស្អាត​ជាង​គេ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​សង្សារ​របស់​កីឡាករ​១២​នាក់​ដែល​អាច​និយាយ​បាន​ថា​មាន​សម្រស់​ស្អាត ​និង​ស៊ិចស៊ី​ជាង​គេ។ ចុះ​ចំពោះ​ប្រិយមិត្ត​វិញ​ គិត​ថា​ម្នាក់​ណា​​ដែល​ស្អាត​ជាង​គេ​បំផុត​នោះ៖

១. Helen Flanagan (មិត្តស្រី​របស់ Scott Sinclair)

Helen Flanagan

Helen Flanagan ​ជា​សង្សារ​របស់​កីឡាករ​ Scott Sinclair ​របស់​ក្លិប​ Manchester City ប៉ុន្តែ​ត្រូវ​ក្លិប​ West Brom ​ខ្ចី​ជើង​រដូវ​កាល​នេះ។

២. Lena Gercke (មិត្តស្រី Sami Khadira)

Lena Gercke

Lena Gercke ​ជា​សង្សារ​របស់​កីឡាករ​ Sami Khadira។ Lena ជា​កំពូល​តារា​បង្ហាញ​ម៉ូត​និង​ជា​ពិធីការិនី​នៅ​តាម​ទូរទស្សន៍​ប្រចាំ​ប្រទេស​អាល្លឺម៉ង់។ នារី​វ័យ​២៦​ឆ្នាំ​រូប​នេះ​មិន​ត្រឹម​តែ​ជាប់​ឈ្មោះ​ជា​ស្រី​ស្អាត​ទេ​រូប​នាង​ក៏​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​ទីផ្សារ​ផង​ដែរ។

៣. Aida Yespita (មិត្តស្រី Mezut Ozil)

Aida Yespica mesut ozil

Aida Yespita ​ធ្លាប់​ជា​សង្សារ​របស់​ Matteo Ferrari ​ប៉ុន្តែ​សព្វថ្ងៃ​រូប​នាង​ជា​សង្សារ​របស់​ Ozil។ Ozil ​ជួប​ស្រី​ស្អាត​រូប​នេះ​ពេល​ Real Madrid ​ទៅ​លេង​នៅ​ប្រទេស​អ៊ីតាលី។

៤. Sam Cook (មិត្តស្រី Chris Smalling)

same cook chris smalling girlfriend

Sam Cook ​ជា​សង្សារ​របស់​កីឡាករ​ Chris Smalling ​ខ្សែ​ការពារ​ក្លិប​បិសាច​ក្រហម​ Manchester United។

៥. Irina Shayk (មិត្តស្រី Cristiano Ronaldo)

Irina Shayk ronaldo girlfriend

Irina Shayk ​ជា​សង្សារ​របស់​ Cristiano Ronaldo ​ដែល​អាច​ទាក់ទង​គ្នា​បាន​យូរ​ជាង​គេ។ Irina ​ជា​តារា​បង្ហាញ​ម៉ូត​មាន​ប្រជា​ប្រិយ​ភាព​បំផុត​របស់​ប្រទេស​រុស្ស៊ី​។

៦. Natalia Velez (ភរិយា​ Radamel Falcao)

Natalia Velez falcao wife

Natalia Velez ​ជា​ប្រពន្ធ​របស់​ខ្សែ​ប្រយុទ្ធ​ Falcao ​របស់​បិសាច​ក្រហម។ ស្រី​ស្រស់​ម្នាក់​នេះ​ជា​តារា​បង្ហាញ​ម៉ូត​ប្រចាំ​ប្រទេស​កូឡុំប៊ី។

៧. Abbey Clancey (ភរិយា Petre Crouch)

Abbey Clancy Petre Crouch wife

Abbey Clancey ​ជា​ប្រពន្ធ​របស់​ខ្សែ​ប្រយុទ្ធ​ Petre Crouch ​របស់​ក្លិប​ Stoke City។ Abbey ​មាន​មុខ​របរ​ជា​អ្នក​បង្ហាត់​ដើរ​ម៉ូត​និង​បាន​រៀប​ការ​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​នេះ​នៅ​ឆ្នាំ​២០០៩។

៨. Ann Kathrin Brommel ​ជា​សង្សារ​របស់​ Mario Gotze ​ដែល​លេង​ឱ្យ​ក្លិប​ Bayern Munich

Ann_Kathrin_Br_mmel_Mario_Goetze_girlfriend

៩. Zaira Nara (ភរិយា Diego Forlan)

zaira nara

Zaira Nara ​ជា​ប្រពន្ធ​របស់​ខ្សែ​ប្រយុទ្ធ​ Diego Forlan ​ដែល​ធ្លាប់​លេង​ឱ្យ​ក្លិប​ជា​ច្រើន​ដូចជា​ Villareal, Atletico Madrid ​, Inter Milan ​និង​ Cerezo Osaka ។ នារី​វ័យ​២៦​ឆ្នាំ​នេះ​ជា​តារា​បង្ហាញ​ម៉ូត ​និង​ពិធីការិនី​នៅ​ប្រទេស​អាហ្សង់ទីន។

១០. Yolanthe Cabau van (ភរិយា Wesley Sneijder)

Yolanthe Cabau van

yolanthe Cabau van ​ជា​ប្រពន្ធ​របស់​ Wesley Sneijder ​ដែល​លេង​នៅ​ក្លិប Galatasaray ។ នារី​វ័យ​២៩​ឆ្នាំ​រូប​នេះ​មាន​សញ្ជាតិ​អេស្ប៉ាញ ​ប៉ុន្តែ​រូប​នាង​ល្បី​ខ្លាំង​នៅ​ប្រទេស​ហុល្លង់។

១១. Shakira ​(មិត្ត​ស្រី Gerrard Pique)

shakira-1396551062

Shakira ​ជា​សង្សារ​របស់​ខ្សែ​ការពារ​ Pique ​លេង​នៅ​ក្លិប​ Barcelona ។ ពួកគេ​ទាំង​ពីរ​នាក់​នេះ​ជួប​គ្នា​អំឡុង​ World Cup 2010 ​ហើយ​សព្វ​ថ្ងៃ​បុរស​សង្ហា​កញ្ញា​ស្រស់​ស្អាត​នេះ​មាន​កូន​ប្រុស​ម្នាក់​ហើយ​ និង​មាន​ដំណឹង​​ថា​កំពុង​ពពោះ​កូន​ស្រី​ទី​២​ផង។

១២.​ Bruna Marquezine (មិត្តស្រី Neymar)

neymar girlfriend

ជួយ​ប្រាប់​តិច​មើល៍ គូ​ស្នេហ៍​កីឡាករ​ណា​សិច​ស៊ី​ជាង​គេ?

Read More

ប៊ែលហ្សិក ៖ តើប្រិយមិត្តចង់ទទួលទានអាហារ នៅលើលំហអាកាស ដោយគ្មានដំបូល និង ជញ្ជាំងដែរឫទេ?
តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ភោជនីយដ្ឋានមួយ ដែលស្ថិតនៅក្នុងទីក្រុង Brussels បានផ្តល់នូវបទ ពិសោធន៍ថ្មី និង ចំលែកអារម្មណ៍ ដោយឲ្យអតិថិជនទាំងអស់ ពិសាអាហារ នៅលើអាកាស មានរយៈកំពស់ ៥០ ម៉ែត្រពីដី ដោយគ្មាន កំរាល និងជញ្ជាំងអ្វី ទាំងអស់។
ភោជនីយដ្ឋាន នៅលើអាកាសនេះ បានផ្តល់នូវ ភាពសប្បាយរីករាយ ដល់ភ្ញៀវទាំងឡាយ ដែលចូលចិត្តសាកល្បង បទពិសោធន៍ថ្មី ហើយប្លែក ក្នុងការគយគន់ ទេសភាព ពីលើអាកាស អមជាមួយ នឹងការទទួលទានអាហារ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់។ ក្នុងការ ពិសាអាហារនេះទៀតសោត ភ្ញៀវទាំងអស់ អាចអង្គុយញ៉ាំអាហារ ពីចន្លោះ ៤០ នាទី ទៅ ៦០ នាទី អាស្រ័យលើចំនង់ចំនួលចិត្ត របស់ពួកគេដោយមាន ចុងភៅចាំចម្អិនអាហារ ឲ្យទទួលទានភ្លាមៗ នៅកណ្តាលតុតែម្តង។
គួរបញ្ជាក់ផងដែរ ភោជនីយដ្ឋាន ដ៏ពិសេសមួយនេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៦ ដោយលោក David Ghysels. ដែលជាម្ចាស់ហាង និងជាអ្នក មានគំនិតច្នៃប្រឌិត វាឡើងផ្ទាល់តែម្តង។ លោក David បានឲ្យដឹងថា លោកបានបង្កើតភោជនីយដ្ឋានលើលំហអាកាសនេះឡើង ព្រោះតែចង់ ឲ្យភ្ញៀវទាំងអស់ អាចមានឳកាស គយគន់ទេសភាពទីក្រុង ខណៈពេលដែល កំពុងពិសាអាហារ។ ក្នុងនោះដែរ ភោជនីយដ្ឋាន មួយនេះ គឺបង្កើតឡើង សំរាប់អតិថិជនថ្នាក់ខ្ពស់ ដោយបានកុម្មង់អាហារសមុទ្រ និង ស្រាថ្លៃៗ សំរាប់ទទួលភ្ញៀវ។
អ្វីដែលគួរចាប់អារម្មណ៍ ពីភោជនីយដ្ឋាននេះទៀតនោះ គឺភ្ញៀវដែលបានអង្គុយ នៅលើតុអាហារហើយ អ្នករៀបចំ បានទាញកៅអី ដែលពួកគេអង្គុយ ក្នុងរយៈកំពស់ ១.៤ ម៉ែត្រពីដី។ លុះដល់ភ្ញៀវគ្រប់គ្នា ត្រៀមលក្ខណៈ ក្នុងការញ៉ាំអាហារ លើអាកាស រួចរាល់ហើយ ទើបអ្នករៀបចំ តំឡើងតុអាហារ រហូតបានកំពស់ ៥០ ម៉ែត្រពីដី បន្ទាប់មកចុងភៅ ក៏បន្តចម្អិនអាហារ ជូនភ្ញៀវតាមតម្រ្ងូវការ។
យ៉ាងណាមិញ ភោជនីយដ្ឋានមួយនេះ មានគ្រប់លក្ខណៈ ដូចជាភោជនីយដ្ឋានដទៃទៀតដែរ ដោយមានតាំងពីការ ដាក់ឲ្យភ្ញៀវលេង ព្យាណូ នៅលើអាកាស ប៉ុន្តែអ្វីដែលភោជនីយដ្ឋាននេះ គ្មានគឺបន្ទប់ទឹក។  ប៉ុន្តែប្រសិនបើភ្ញៀវណា ចង់ចូលបន្ទប់ទឹក អ្នកបំរើអាចនាំផ្លូវ ភ្ញៀវបាន ដោយទំលាក់ តុអាហារ ទាំងមូលចុះមកក្រោមដីសិន ដើម្បីឲ្យភ្ញៀវដែលចង់ចូលបន្ទប់ទឹក អាចចុះបាន៕














ព្រឺព្រួច! ភោជនីយដ្ឋាន លើ លំហអាកាស គ្មានជញ្ជាំង និង កម្រាល មានតែកៅអី ឲ្យភ្ញៀវអង្គុយ

Read More

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សយន្ត កំចាត់មេរោគ ដ៏អស្ចារ្យមួយ មានឈ្មោះថា “Little Moe” មានតម្លៃប្រមាណជា ១សែនដុល្លារ ត្រូវបានបង្កើតឡើង ដើម្បីកំចាត់មេរោគ នៅក្នុងបន្ទប់ ក្នុងរយៈពេល ត្រឹមតែ២-៣នាទីប៉ុណ្ណោះ ហើយត្រូវបានប្រើប្រាស់ នៅក្នុងបន្ទប់ មន្ទីរពេទ្យ ដើម្បីកំចាត់មេរោគ អេបូឡា តែម្តង។
មនុស្សយន្ត កំចាត់មេរោគ Little Moe នេះ កំចាត់មេរោគផ្សេងៗ ដោយការកំទេច DNA នៃមេរោគ ដោយប្រើប្រាស់ ពន្លឺកាំរស្មីអ៊ុលត្រា UV (Ultra Violet)។
ជាមួយគ្នានេះដែរ Little Moe ត្រូវបានគេប្រើប្រាស់ នៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន២៥០កន្លែង នៅទូទាំង សហរដ្ឋអាមេរិក រួមទាំង មន្ទីរពេទ្យ ក្រុង Dallas ក្នុងរដ្ឋ Texas ដែលជាទីកន្លែង ដែលមានអ្នកជំងឺ ឆ្លងមេរោគ អេប៊ូឡា ដំបូងបង្អស់ ក្នុងប្រទេសអាមេរិក និងកំពុងតែ ទទួលបានការព្យាបាល នៅទីនោះផងដែរ។
គួរបញ្ជាក់ផងដែរថា Little Moe ដែលជាមនុស្សយន្ត កំចាត់មេរោគ ដ៏អស្ចារ្យនេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Xenex ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង San Antonia ក្នុងរដ្ឋ Texas នៃសហរដ្ឋអាមេរិក។
មនុស្សយន្ត កំចាត់មេរោគ នេះ អាចផ្លាស់ទីបាន ដោយកង់ចំនួន៤ ហើយវាប្រើប្រាស់ ឧស្ម័ន Xenon (ឧស្ម័នគ្មានជាតិពុល) ដើម្បីបង្កើត ពន្លឺកាំរស្មី UV ដើម្បីកំចាត់មេរោគ។ វាបាញ់ឧស្ម័ន Xenon ១.៥ ក្នុងមួយវិនាទី បានចំងាយ៣ម៉ែត្រ ដើម្បីសម្លាប់មេរោគផ្សេងៗ រួមទាំងមេរោគ អេបូឡា ផងដែរ។ ឧស្ម័នដែលបាញ់ចេញ បង្កើតជាពន្លឺកាំរស្មី UV ភ្លឺជាង ពន្លឺព្រះអាទិត្យ រហូតដល់ទៅ ២៥,០០០ដង ឯណោះ។
បើតាមសម្តីអ្នកនាំពាក្យ របស់ក្រុមហ៊ុន Xenex បានឲ្យដឹងថា «មនុស្សយន្តរបស់យើង អាចធានាថា បន្ទប់ណាមួយ មានសុវត្ថិភាព សម្រាប់អ្នកជំងឺ ក្រោយទៀត ដោយការសម្លាប់មេរោគ តាមរយៈ ពន្លឺកាំរស្មី UV»។
យ៉ាងណាមិញ មនុស្សយន្ត កំចាត់មេរោគ Little Moe នេះ អាចកំចាត់មេរោគអេបូឡា ដែលជាមេរោគមរណៈ ដ៏កាចសាហាវ បានយ៉ាង ងាយស្រួល ជាងការកំចាត់ មេរោគផ្សេងៗ ដទៃទៅទៀត។ វាប្រើរយៈពេលត្រឹមតែ ២នាទីប៉ុណ្ណោះ ដើម្បីកំចាត់ មេរោគអេបូឡា ខណៈមេរោគ ដទៃទៀត ត្រូវប្រើរយៈពេល ៥នាទីឯណោះ៕

ប្រភព ៖ បរទេស

អស្ចារ្យណាស់! មនុស្សយន្ត កំចាត់ មេរោគ តម្លៃជាង១សែនដុល្លារ ត្រឹមមេរោគអេបូឡា ស៊ីផុយ! (មានវីដេអូ)

Read More

អង់គ្លេស៖ ថ្មីៗនេះមានរឿង មួយដ៏គួរឲ្យ ភ្ញាក់ផ្អើលនិង កម្របានឮ បន្ទាប់ពីមាន នារីម្នាក់សម្រេចចិត្ត រៀបការជាមួយខ្លួនឯង ដោយមិនត្រូវការ អ្នកណាមកធ្វើជា កូនកម្លោះនោះឡើយ។
នារីដែលបាន ធ្វើរឿងដ៏គួរ ឲ្យភ្ញាក់ផ្អើលនេះ មានឈ្មោះថា Grace Gelder ជាអ្នកផលិតភាពយន្ត នៅក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស និងមានអាយុ ៣១ឆ្នាំ បានសម្រេចបញ្ចប់ ភាពនៅលីវ របស់នាង ដោយការរៀបការ ជាមួយខ្លួនឯង។
យោងតាមរបាយការណ៍ បានឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យនាងសម្រេច ចិត្តបែបនេះ ក៏ព្រោះតែការ ចំណាយពេល អស់៦ឆ្នាំ ដើម្បីរង់ចាំ និងស្វែងរក បុរសល្អម្នាក់ ដើម្បីសាងអនាគត ជាមួយគ្នា ហាក់ដូចជាគ្មានផលអ្វីសោះ បើទោះជានាង ប្រឹងប្រែង យ៉ាងណាក៏ដោយ។
លើសពីនេះទៀត នាងក៏បានបញ្ជាក់ថា “មូលហេតុមួយទៀត ដែលបានជម្រុញ ឲ្យខ្ញុំធ្វើបែបនេះ នោះគឺអត្ថន័យ នៃបទចម្រៀង Isobel ដែលក្នុងនោះ មានវគ្គមួយបាន បញ្ជាក់ថា ខ្ញុំគឺ Isobel ដូច្នេះខ្ញុំអាច រៀបការជាមួយ ខ្លួនឯងក៏បាន ដោយមិនចាំបាច់ ត្រូវការបុរសណាឡើយ”។
នាងបានបន្ថែមទៀតថា “ក្រោយពីអង្គុយស្តាប់ បទនេះហើយ នោះខ្ញុំក៏នឹកឃើញ នូវគំនិតមួយនេះ បូករួមទាំង ខ្ញុំជាប្រភេទមនុស្ស ដែលចូលចិត្ត ធ្វើអ្វីថ្មីៗផងនោះ ទើបការរៀបចំ មង្គលការដោយ មានតែខ្លួនឯង បែបនេះបានកើតឡើង”។
នាងបានអះអាង ជាចុងក្រោយថា ថ្វីត្បិតតែ ពិធីមង្គលការ របស់នាងមិនត្រូវ បានទទួលស្គាល់ ពេញលេញពីច្បាប់ យ៉ាងណាក៏ដោយ តែនាងសង្ឃឹមថា ទង្វើមួយនេះ ពិតជាអាចជួយ ជម្រុញនិង ផ្តល់អារម្មណ៍ល្អ ដល់មនុស្សស្រី ប្រុសដែល នៅលីវដទៃទៀត។
គួរបញ្ជាក់ផងដែរថា ពិធីមួយនេះ ប្រារព្ធទៅដោយ Grace បាននិយាយពាក្យ សុំរៀបការ ដាក់ខ្លួននាងផ្ទាល់ ព្រមទាំងស្លៀកឈុត កូនក្រមុំ និងបំពាក់ចិញ្ចៀន ដោយខ្លួនឯង នៅក្នុងសួនច្បារ មួយដោយមានការ ចូលរួមធ្វើជាសាក្សី ពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសារ របស់នាង៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្លែក! ចំណាយពេល ៦ឆ្នាំរក បុរសល្អ មករៀបការមិនបាន សម្រេចចិត្ត រៀបការជាមួយ ខ្លួនឯង!

Read More

កូរ៉េខាងត្បូង៖ បើយោងទៅ តាមរបាយការណ៍ ព័ត៌មានរបស់ YTN ករណីធ្វើអត្តឃាត របស់នារីវ័យក្មេង ជាបុគ្គលិកជាប់កិច្ចសន្យា របស់ក្រុមហ៊ុន កាលខែមុន ត្រូវបានគេសន្និដ្ឋានថា អាចបណ្តាលមកពី នាងត្រូវបានគេ បៀតបៀនផ្លូវភេទ នៅកន្លែងធ្វើការ។
កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅនេះ នារីវ័យ២៥ឆ្នាំម្នាក់ ឈ្មោះ Kwon រស់នៅខេត្ត Incheon បានធ្វើអត្តឃាត ដោយបន្សល់ទុក នូវលិខិត មួយច្បាប់ ដែលបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យនាង គិតខ្លីធ្វើអត្តឃាត បែបនេះ។ នាងបានអះអាងថា នាងជាបុគ្គលិកជាប់ កិច្ចសន្យានៅក្នុង ក្រុមហ៊ុន សេដ្ឋកិច្ច ដោយគេសន្យាថា ប្រគល់តំណែង អចិន្ត្រៃយ៍៍មួយ ឲ្យមកនាង ប៉ុន្តែរយៈពេល ២ឆ្នាំ មកហើយ នៅតែមិនឃើញ ទើបធ្វើឲ្យនាង មានកំហឹងយ៉ាងខ្លាំង រួចក៏សម្រេចចិត្ត ចាកចេញពីក្រុមហ៊ុន កាលពីខែសីហា និងបញ្ចប់កិច្ចសន្យានោះ។
ជាមួយគ្នានេះដែរ ការចាកចេញរបស់នាង មិនមែនត្រឹមតែ ដោយសារខាងក្រុមហ៊ុន មិនរក្សាពាក្យសន្យា ប្រគល់តំណែង ច្បាស់លាស់មួយ មកឲ្យនាងនោះទេ គឺដោយសារតែ អ្នកតំណាងផ្នែកអាជីវកម្ម បៀតបៀនផ្លូវភេទ ថែមទៀតផង ហើយនាងបានស៊ូទ្រាំនឹង ការបៀតបៀននេះ យូរមកហើយ គឺដើម្បីរក្សា ការងាររបស់នាង។ តែទីបំផុតដោយទ្រាំ នឹងការបៀតបៀន តទៅទៀតលែងបាន នាងក៏សម្រេចចិត្ត លាឈប់ និង ធ្វើអត្តឃាតតែម្តង។
យ៉ាងណាមិញ ប៉ូលីសប្រចាំតំបន់ នៅក្នុងខេត្ត Incheon កំពុងតែធ្វើការស៊ើបអង្កេត លើពាក្យបណ្តឹង ទាំងឡាយ នៅក្នុងករណី ឃាតកម្មនេះ ដើម្បីបញ្ជាក់ពីការពិត។ ហើយនៅពេលនេះ អ្នកនិយម លេងអ៊ីនធើណេត និងប្រជាជន នៅក្នុងប្រទេសកូរ៉េ ខាងត្បូងទាំងមូល កំពុងតែតាមដាន ចង់ដឹងពីការពិត និង បាននិយាយថា សង្គមនេះគឺជា សង្គមមួយ ដែលបែងចែង ឋានៈមនុស្ស គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ព្រោះតែច្បាប់ មិនអាចដាក់ទោស ពួកអ្នកមានឋានៈធំៗ ទាំងនោះបានទេ៕
ប្រភព៖ allkpop

នារីវ័យក្មេង ជនជាតិកូរ៉េ សម្រេចចិត្ត ធ្វើអត្តឃាត ក្រោយពីត្រូវបាន បៀតបៀនផ្លូវភេទ នៅកន្លែងធ្វើការ (វីដេអូ)

Read More

ភ្នំពេញ៖ សពនារីវ័យក្មេងម្នាក់ ដែលប្រជាពលរដ្ឋ ហាត់ប្រាណ ប្រទះឃើញអណ្ដែត ទឹកទន្លេនៅខាង មុខសាលាបឋមសិក្សា ជ្រោយចង្វារ ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នោះ ត្រូវបានសមត្ថកិច្ច អះអាងថា គឺជានិស្សិតនៅ វិទ្យាស្ថានវ៉ាន់ដា គណនេយ្យ និងមានស្រុកកំណើត នៅឃុំរមណី ស្រុករវៀង ខេត្ដព្រះវិហារ ហើយបច្ចុប្បន្ន ជួលផ្ទះស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
សមត្ថកិច្ចមូលដ្ឋាន បានសន្និដ្ឋាន ជាជំហានដំបូង ឱ្យដឹងថា នារីរងគ្រោះ ត្រូវបានជនដៃ ដល់អាចជាសង្សារ ឬអ្នកស្គាល់គ្នាវាយបង្ខំ ចាប់រំលោភរហូតស្លាប់ ហើយយកសពទៅ បោះចោលក្នុងទឹកទន្លេ មុនពេលរត់គេចខ្លួន ដោយសុវត្ថិភាព ហើយហេតុការណ៍ចាប់ រំលោភនិង វាយសម្លាប់នេះ ទំនងកើតឡើង កាលពីយប់ ថ្ងៃទី៥ ឬថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៤ ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋានបាន ឱ្យដឹងថា ក្រោយពីប្រទះឃើញ សពនារីរង គ្រោះនិងមានការបញ្ជាក់ ពីក្រុមគ្រួសារក៏ដូច ជាសាច់ញាតិនោះ បានបង្ហាញថាឈ្មោះ សុង ដាវីន អាយុ២០ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ។
សមត្ថកិច្ចបានបន្ដថា កាលពីព្រឹក ថ្ងៃទី៧ ខែតុុលា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ ដែលមកហាត់ប្រាណ នៅមាត់ទន្លេ បានប្រទះឃើញ សពនារីរងគ្រោះ អណ្ដែតផ្កាប់មុខ ចម្ងាយប្រ មាណ៣-៤ម៉ែត្រ ពីច្រាំងទន្លេ ដោយពេល នោះមិនទាន់ មានការចាប់អារម្មណ៍នៅ ឡើយទេ ដោយនឹកស្មានថា ជារបស់អ្វីផ្សេង និងកូនកុក្កតាជ័រ ។
ក្រោយពីពិនិត្យ មើលជាក់ស្ដែង ទើបដឹងថា អ្វីដែលអណ្ដែតនោះ គឺជាសពមនុស្សស្រី ម្នាក់ ទើបបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិង អាជ្ញាធរចុះមក ពិនិត្យមើលសព ដើម្បីធ្វើការស្រាវជ្រាវ ក្ន្នុងករណីនេះបន្ដ ទៀត ។
មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា សពនារីរងគ្រោះ ស្លៀករ៉ូបរាត្រី ពណ៌ទឹកប៊ិច ហើយមានស្នាមជាំ នៅលើដងខ្លួន ជាច្រើន កន្លែង ដូច្នេះមានជន មិនស្គាល់មុខ វាយសម្លាប់ ដើម្បីចាប់រំលោភរួច ហើយនៅពេលដឹងជន រងគ្រោះស្លាប់ ក៏យកសពទៅ បោះចោលនៅ ក្នុងទឹកទន្លេ ក្នុងគោលបំណង បំបាត់ភស្ដុតាង។
យ៉ាងណាក៏ដោយករណីនេះ កម្លាំងសមត្ថ កិច្ចជំនាញព្រហ្មទណ្ឌ បាននឹងកំពុងធ្វើការ ស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ តាមចាប់ ជនដៃដល់ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដោយឡែកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

ប្រភព៖ ដើមអម្ពិល


{Update} ចាប់រំលោភ រួចវាយសម្លាប់ និស្សិតវ៉ាន់ដា យកសពទៅ​ទម្លាក់​ ចោលទឹកទន្លេ

Read More

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានក្រុមក្មេង ស្ទាវជិត១០នាក់ផ្សេងទៀត ប្រដាប់ដោយ ដំបង វាយសម្លាប់ចោល ក្រោយពីពួកគេ កើតជម្លោះនៅ ក្នុងក្លឹបយីហោ ឌីស្កូក្លឹប ម៉ូស៊ីន ស្ថិតនៅតាម បណ្ដោយផ្លូវបន្ទាយ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចលួច បង្ហើបថា ត្រូវភាគីម្ខាងព្រួត វាយបណ្ដាលឱ្យ ស្លាប់ រួចហើយនាំគ្នា អូសយកមកទម្លាក់ ចោលនៅមុខក្លឹប ដើម្បីកុំឱ្យ មានការស្ដី បន្ទោស និងរួចផុតពីបញ្ហា ប្រឈមជាមួយ អាជ្ញាធរនិង សមត្ថកិច្ចពីម្ចាស់ ឌីស្កូក្លឹបមួយ នេះ ។
យោងតាមសេចក្ដី រាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីវាយតប់គ្នា នៅក្នុងឌីស្កូក្លឹប រហូតយុវជនម្នាក់ ស្លាប់បាត់ បង់ជីវិតខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជុង ហុងតេត អាយុ៣០ឆ្នាំ មុខរបរ ជាអ្នករត់តុ ស្នាក់នៅក្នុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
យោងតាមសេចក្ដី រាយការណ៍ពីកន្លែង កើតហេតុបាន ឱ្យដឹងថា មុនដំបូងជនរងគ្រោះ និងដៃគូផ្សេងទៀត បាននាំគ្នាចូលទៅរាំលេង កំសាន្ដនៅក្នុង ឌីស្កូក្លឹបម៉ូស៊ីន ហើយពេល នោះក៏មានវត្ដមាន ជនសង្ស័យមួយក្រុម មានគ្នាជិត១០នាក់ ចូលទៅផងដែរ ។
សេចក្ដីរាយការណ៍ បានបន្ដទៀតថា មិនដឹងជាមានរឿង អ្វីកើតឡើង នាំអោយភាគី ទាំងពីរឈ្លោះគ្នា រហូតក្រុមជនបង្ក បានព្រួត វាយជនរងគ្រោះ រហូតដល់ស្លាប់តែម្ដង ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់ក្លឹបដោយ មិនចង់មានរឿងវែងឆ្ងាយ បានអូសសពជន រងគ្រោះពីក្នុងក្លឹប មកទម្លាក់ចោលនៅមុខ ក្លឹប ប៉ុន្ដែតាមការពិនិត្យ ជាក់ស្ដែងរបស់ សមត្ថកិច្ចនោះ គឺមានឃើញ ស្នាមឈាមហូរ តាំងពីនៅក្នុង ក្លឹបមកម្ល៉េះ ។
ជាមួយគ្នានេះ ក៏មានការរិះគន់របស់ អាជ្ញាធរនិងសមត្ថកិច្ច ដែលចុះទៅពិនិត្យនៅ កន្លែងកើតហេតុ ដែលម្ចាស់ក្លឹបមួយនេះ ដែលមានសាច់ញាតិ ជាមន្ដ្រីក្រសួងមហាផ្ទៃ មិនបានចូលរួម សហការឱ្យបាន ដិតដល់នោះឡើយ ។
តាមសមត្ថកិច្ចជាទូទៅ ម្ចាស់ក្លឹបបាន បិទដំណើរការ រហូតដល់ទាបភ្លឺ ប៉ុន្ដែលើក នេះនិងក្រោយពី មានរឿងកើតឡើង គេសង្កេតឃើញថា ម្ចាស់ក្លឹបបាន បិទដំណើរការ តាំងពីម៉ោង ១២មកម្ល៉េះ ។
យ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌច្បារ អំពៅ គួរមានវិធានការ ចំពោះក្លឹបកំសាន្ដ ខាងលើ ពីព្រោះកន្លងទៅ ភ្ញៀវដែលចូលទៅ ក្នុងក្លឹប ធ្លាប់បង្កជម្លោះវាយតប់ និងមានការ បាញ់បោះទៀតផង។
លោក តារា នាយប៉ុស្តិ៍ នគរបាលព្រែកប្រា បានអោយដឹងថា ករណីនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ មុខសញ្ញា ជនសង្ស័យ ។
ប្រជាពលរដ្ឋ នៅជុំវិញក្លិបឌីស្កូម៉ូសិន បានប្រាប់អ្នក យកព័ត៌មានថា ក្លិបឌីស្កូនេះ កើតរឿងជម្លោះ វាយតប់គ្នា ញឹកញាប់ណាស់ ពេលខ្លះកើតនៅក្នុងក្លិប ពេលខ្លះឈ្លោះគ្នា នៅមុខក្លិបទាំង កណ្តាលយប់ ដែលធ្វើអោយ ពួកគាត់រស់នៅ ក្នុងស្ថានភាពព្រួយបារម្ភ ជារៀងរាល់យប់ ពេលខ្លះចេញ ផុតពីក្លិបបន្តិច ដកកាំភ្លើងបាញ់ក៏មានដែរ ប៉ុន្តែអាជីវកម្ម កន្លែងសប្បាយមួយនេះ មិនខ្វល់ពីការ ព្រួយបារម្ភ របស់ប្រជាពលរដ្ឋនោះទេ ។
បន្ទាប់កើតមាន រឿងរ៉ាវផ្ទួនៗ ប្រជាពលរដ្ឋសំណូមពរ ដល់លោកអភិបាលខ័ណ្ឌ លោកអធិការ នគរបាលខណ្ឌ និងលោកមេបញ្ជាការ កងរាជអាវុធហត្ថខ័ណ្ឌ ដែលជាភ្នែក ច្រមុះ របស់រដ្ឋាភិបាល គួរតែមានវិធានការ ក្លិបឌីស្កូនេះផង ព្រោះកន្លែងទិញ ការសប្បាយ កំពុងក្លាយជាក្តីកង្វល់ របស់ប្រជាពលរដ្ឋ៕



ឈ្លោះគ្នាក្នុងក្លឹបម៉ូស៊ីន វាយសម្លាប់ យុវជនម្នាក់ អូសសព មកទម្លាក់ ចោលមុខក្លឹប

Read More

បរទេស៖ កាលពីប៉ុន្មានខែមុន ខ្មែរឡូតធ្លាប់បានចុះ ផ្សាយម្តងរួចមកហើយពី ក្រុមហ៊ុនជាច្រើនមាន ផែនការផលិតរថយន្តដែលមាន សមត្ថភាព អាចបើកលើដីដូចរថយន្តធម្មតាក៏បាន និងហោះទៅលើ មេឃដូចយន្តហោះក៏បាន។ ពេលនេះក្រុមហ៊ុនមួយបានផលិត រថយន្ត ហោះ បានដោយជោគជ័យ ថែមទាំងសាកល្បងហោះ បានដូចផែនការរំពឹងទុករបស់ពួកគេទៀតផង។
រថយន្តហោះនេះគេឲ្យ ឈ្មោះវាថា Aeromobil អាចហោះបានក្នុងចំងាយជាង ៧០០គីឡូម៉ែត្រដោយ ត្រូវបើកស្លាបឲ្យហោះដូច ជា យន្តហោះ ហើយអ្នកបើកបរត្រូវបិទស្លាបវិញ នៅពេលដែលចង់បើកលើផ្លូវ ធម្មតា ឬចូលចតក្នុង ចំណតឡានធម្មតា។ លោក Tatiana Veber អ្នកនាំ ពាក្យរោងចក្រដែលផលិត រថយន្តហោះ នេះបាន ប្រាប់ឲ្យដឹងថា រថយន្ត Aeromobil នេះគឺស្ថិតនៅក្នុងគំនិតរបស់មនុស្ស អស់ ជាច្រើន ទសវត្សមកហើយ ហើយ ពេលនេះ អ្វីៗគ្រប់យ៉ាងបានក្លាយជាការពិត។ ក្រុមហ៊ុនរបស់ លោកចាប់ផ្តើម គិតពីការបង្កើត រថយន្ត Aeromobil នេះដំបូងតាំងពីឆ្នាំ ១៩៩០ ដែលកាលណោះ ការបង្កើតរថយន្ត ហោះលើកទី១ ហាក់ ដូចជាមានបញ្ហា ចំពោះការ ប្រើប្រាស់ ដែលមិនអាចឲ្យពួកគាត់ សាកល្បងបាន តែវាក៏ក្លាយជាពិសោធន៍ សំរាប់ការផលិតក្រោយៗ រហូត បានក្លាយជាជោគជ័យ នៅ ថ្ងៃនេះ។
រថយន្តហោះ AeroMobil  នឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំនេះ នៅប្រទេស អូស្ត្រាលី។ ទោះជាយ៉ាងណាក៏ដោយ ការរចនា របស់រថយន្តនៅមិនទាន់ បានល្អ១០០%នៅឡើយ ដោយសារតែពេលដែលបើកលើដីធម្មតា ស្លាបរបស់រថយន្តត្រូវបត់ទៅនៅពី ក្រោយ អ្នកបើកបរ មានន័យថា វាមិនអាចឲ្យមានអ្នកដំណើរជិះ នៅពីក្រោយដូចរថយន្តធម្មតានោះទេ ពោលគឺរថយន្ត នេះអាចផ្ទុកបាន ត្រឹមមនុស្ស ២នាក់ ដែលអង្គុយនៅពីមុខប៉ុណ្ណោះ៕



ក្តីស្រមៃមនុស្ស ក្លាយជាការពិត! AeroMobil ជារថយន្តហោះបាន ត្រូវគេផលិត និងសាកល្បង យ៉ាងជោគជ័យ (វីដេអូ)

Read More

អង់គ្លេស៖ ស្ត្រីម្នាក់ចង់ប្តូរពណ៌សក់ខ្លួនឯង  គ្រាន់តែ ប្រើប្រាស់ថ្នាំពណ៌លាបលើសក់ បែរជាត្រូវ ទឹកថ្នាំពណ៌ ប្រតិកម្ម អាលាក់ស៊ី ធ្វើឲ្យ រលាកស្បែកក្បាល និង ហើមមុខមាត់  និង ប៉ះពាល់ដល់ភ្នែក ថែមទៀត។
អ្នកស្រី Jo Thomson វ័យ៣៩ ស្ត្រីមេផ្ទះ រស់នៅក្នុងទីក្រុង Margate ប្រទេសអង់គ្លេស បានប្រើប្រាស់ ថ្នាំពណ៌លាបសក់ ប្រភេទ Schwarzkopf Live Color XXL ដែល ជាថ្នាំពណ៌អាចលាបសក់ ដោយខ្លួនគាត់ នៅផ្ទះបាន។ ប៉ុន្តែ ដោយសំណាងអាក្រក់ ក្រោយពី លាបសក់ ជាច្រើននាទី រួចមក លាបថ្នាំពណ៌នេះ ក៏ធ្វើឲ្យ គាត់មានអារម្មណ៍ថា ដូចជាមានគេ ចាក់ប្រេងសាំង លើសក់គាត់ ហើយស្បែកគាត់ ក៏ឡើងក្រហម និង មានអារម្មណ៍ថាឈឺ  ប៉ុន្តែគិតថាមិនអី  ហើយក៏ចូលគេងទៅ។
លុះ ពេលព្រឹកឡើង គាត់ក៏ឃើញ មុខរបស់គាត់ ឡើងហើម ហើយនឹងមានការ រលាក ស្បែកផងដែរ។ បន្ទាប់មក ស្ថានភាព របស់គាត់កាន់ តែធ្ងន់ធ្ងរ រហូតដល់គាត់ មិនអាចបើកភ្នែករួចតែម្តង ទើបប្អូនស្រីគាត់ បានបញ្ចូនគាត់ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង។ គ្រូពេទ្យបាន ប្រាប់ថា អ្នកស្រី Jo មានប្រតិកម្មអាលាក់ស៊ី តែអាចត្រឡប់ទៅ សម្រាកព្យាបាល នៅផ្ទះវិញបាន។
ខណៈពេល សម្រាកព្យាបាលនៅក្នុងផ្ទះ មិនយូរប៉ុន្មាន ក៏កាន់តែធ្ងន់ធ្ងរ រហូតដល់ ស្បែកលើ មុខគាត់របក ចំណែក ស្ថានភាពភ្នែក ក៏កាន់តែធ្ងន់ធ្ងរ ទៅដែរ។ ពេលនោះគាត់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យវិញ និង សម្រាកព្យាបាល អស់ជាច្រើនថ្ងៃ។
យ៉ាងណាមិញ ស្ថានភាពរបស់គាត់ ពេលនេះ បានធូរស្បើយ ប៉ុន្តែគាត់នៅតែ មានអារម្មណ៍ ភ័យខ្លាចក្នុងការ ចេញក្រៅផ្ទះ។ គាត់បាន និយាយថា ដោយសារតែ ចង់បានសក់ពណ៌ស្អាត បានជានាំទុក្ខដាក់ខ្លួន ពេញមួយជីវិត។ គាត់ឥលូវស្រលាញ់ សក់ធម្មជាតិ របស់គាត់ និងមិន ចង់លាប ថ្នាំពណ៌ អ្វីទៀតឡើយ៕ 
រូបភាពៈស្ថានភាព ក្រោយពីប្រតិកម្មអាលាក់ស៊ី ដោយថ្នាំពណ៌លាបសក់

រូបភាពៈ កាលពី អ្នកស្រី Jo Thomson មិនទាន់លាបសក់ 

គួរឲ្យរន្ធត់! លាបថ្នាំពណ៌សក់ បែរជាត្រូវ ហើមរបកស្បែកមុខ និងប៉ះពាល់ ដល់ភ្នែកទៀត (មានវីដេអូ)

Read More

Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top