ក្មេងប្រុសម្នាក់គៀបក្បាលនឹងកញ្ចក់ឡាន ក្រោយម្តាយ រវល់ដើរ ផ្សារទុកគេចោលក្នុងឡានតែឯង




ចិន៖ ក្មេងប្រុសម្នាក់គៀបក្បាលជាប់នឹងកញ្ចក់រថយន្តតែ ម្នាក់ឯង ក្រោយរូបគេត្រូវម្តាយ ទុកចោលអោយនៅក្នុង ឡានតែឯង ហើយស្ត្រីជាម្តាយដើរផ្សារទិញឥវ៉ាន់ នេះបើយោង តាមបណ្តាញសង្គម Weibo។ ហេតុការណ៍នេះបានកើត ឡើងកាលពីព្រឹកថ្ងៃពុធ កន្លងទៅ ស្ថិតនៅក្នុងទីក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន ហើយក្រោយកើត ហេតុការណ៍ នេះគេឃើញក្រុមប៉ូលីសបានមកដល់កន្លែងកើតហេតុ ប្រញាប់ប្រញាល់ជួយ សង្គ្រោះក្មេងប្រុសនោះ។ បន្ទាប់មកក្មេងប្រុសត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយឥឡូវនេះគេបានជាសះស្បើយហើយ។ ក្មេងប្រុសរងគ្រោះនោះបានអោយដឹងថា រូបគេបានអឺតក្បាលចេញក្រៅ ហើយចៃដន្យដៃរបស់គេក៏បានចុចចំកុងតាក់កញ្ចក់ ទើបធ្វើអោយកញ្ចក់ឡើងលើគៀបក្បាលគេជាប់តែម្តង។ ចំនែឯស្ត្រីជាម្តាយបានរងការ ព្រមានពីប៉ូលីស ដោយសារតែទុកកូនចោលអោយនៅម្នាក់ឯងក្នុងឡាន។
Khmer-note
boy-stuck-car-2

kidheadstuck-2
Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top