គួរឲ្យអាណិត! ទារកម្នាក់ កើតមក មានភ្នែកតែមួយ ចំកណ្តាល និងច្រមុះ ដុះនៅលើថ្ងាស់

អេស្ស៊ីប៖ កាលពីពេលថ្មីៗនេះ មានរឿងដ៏ចម្លែក និងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងប្រទេសអេស្ស៊ីប ដោយសារតែ មានទារកម្នាក់ កើតមក មានភ្នែកតែមួយ នៅចំកណ្តាល រីឯច្រមុះវិញ បានមកដុះ នៅលើថ្ងាស់ទៅវិញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកដ៏អភព្វ និងគួរឲ្យអាណិតម្នាក់ ដែលមានភ្នែកតែមួយ និងមានច្រមុះ ដុះនៅលើថ្ងាស់នោះ បានកើតនៅឯ មន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសអេស្ស៊ីប ប៉ុន្តែបានស្លាប់ទៅវិញ ១៥នាទី ក្រោយពេលកើត។
ប្រភពដដែល បានបន្តទៀតថា ទារកដ័៏អភព្វនេះ បានកើត ដោយឆ្លងកាត់ ការវះកាត់ (C-Section) នៅឯមន្ទីរពេទ្យមួយ នៅក្នុងខេត្ត Beni Suef ប្រទេសអេស្ស៊ីប ហើយគ្រូពេទ្យ បាននិយាយថា វាគឺជាអាការៈ ដ៏កំរបំផុត នៅលើពិភពលោក។
គួរបញ្ជាក់ផងដែរថា ទារកដ៏គួរឲ្យអាណិតនេះ មានភ្នែកតែមួយប៉ុណ្ណោះ នៅចំកណ្តាល និងមានច្រមុះ ប្រវែង៥សង់ទីម៉ែត្រ ដែលមានសភាព ដូចក្រចក ដុះនៅលើថ្ងាស់៕
Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top