ភ្នំពេញ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ៩លើក (យប់ ០៦លើក), ស្លាប់មនុស្ស ចំនួន០២នាក់ (ប្រុស), រងរបួសធ្ងន់ ០៦នាក់ (ស្រី០៣នាក់) និងរបួសស្រាល ០៣នាក់ (ប្រុស) មិនពាក់មួកពេលគ្រោះថ្នាក់ចំនួន ០៤នាក់ (យប់ ០៣នាក់)។
យោងតាមគេហទំព័រ របស់អគ្គស្នការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើក បានបង្កឲ្យ ខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះម៉ូតូ ០៦គ្រឿង, រថយន្តធុនតូច ០៤គ្រឿង រថយន្តធុនធំ ២គ្រឿង គោយន្តកន្រៃ្ត ០២គ្រឿង និងអ្នកថ្មើរជើង ០១នាក់ ។
មូលហេតុដែល មានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក, ប្រជែកគ្រោះថ្នាក់ ០១លើក,ស្រវឹង ១លើក .បត់់គ្រោះថ្នាក់២លើក និងមនុស្សដើរឆ្លងផ្លូវ ០២លើក។
ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នេះសរុប មានចំនួន ៦២១គ្រឿង រួម មាន រថយន្តទេសចរណ៍គ្រួសារ ៧៧គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៤០គ្រឿង, រថយន្តដឹកទំនិញធុនតូច ៦៤គ្រឿង និងរថយន្តដឹកទំនិញធុនធំ ២៤០គ្រឿង។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាលស្រុក ៤៣គ្រឿង, នៅស្នងការដ្ឋាននគរបាលខេត្ត ៥៧៨គ្រឿង៕