យល់ដឹង៖ ជម្ងឺមហារីកសុដន់ គឺជាឃាតករ ដ៏សាហាវបំផុត ក្នុងចំណោមជម្ងឺ ដទៃទៀត ដែលបានសម្លាប់ស្រ្តី ជាច្រើននាក់ នៅលើពិភព។ ហានិភ័យដែលបណ្តាលឲ្យ មានជម្ងឺនេះ គឺជាកត្តាហ្សែន ដោយរួមបញ្ចូលទាំង កត្តាអនាម័យ និងរបបអាហារ ផងដែរ។
ដើម្បីការពារជំងឺមហារីកសុដន់ ស្ត្រីគួរគប្បីបរិភោគអាហារ ដែលជួយដល់សុខភាព និងមានសារធាតុ ប្រឆាំងជំងឺមហារីកនេះ។
ខាងក្រោមនេះ គឺជាកំពូលអាហារ ដែលមានជីវជាតិ និង ជំនួយក្នុងការបង្ការ ជំងឺមហារីកសុដន់ បានយ៉ាងល្អ ដែលមានដូចជា៖
១. ត្រី Salmon៖ វាមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយជំរុញ ការលូតលាស់កោសិកា ឲ្យមានសុខភាពល្អ និងការពារ ជម្ងឺមហារីកបាន។ វាមានផ្ទុកនូវ អាស៊ីតខ្លាញ់ អូមេហ្គា៣ វីតាមីន B12 និងវីតាមីន D។ នៅក្នុងវីតាមីន B12 មានសារធាតុ មេទីលកូបាឡាមីន (Methylcobalamin) ដែលមានប្រយោជន៍ ក្នុងការព្យាបាល ជំងឺមហារីក។
២. ប្រេងអូលីវ ៖ គឺអាហារពិសេសមួយទៀត ដែលមានសារធាតុ ប្រឆាំងអុកស៊ីតកម្ម ហើយការពារ រាងកាយពី រ៉ាឌីកាល់សេរី ដែលអាចបណ្តាលឱ្យ កើតជំងឺមហារីក។ វិធីងាយស្រួលបំផុត ដោយគ្រាន់តែ ប្រើវានៅពេល ចម្អិនអាហារប៉ុណ្ណោះ។
៣. ខ្ទឹមស៖ មានលក្ខណៈអស្ចារ្យ ព្រោះវាមាន សមាសធាតុ ជាច្រើន ដែលអាចការពារ ជម្ងឺមហារីកសុដន់ បាន ហើយក៏អាច ពន្យានូវការលូតលាស់ នៃដុំសាច់ ក៏ដូចជាប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក និងកោសិកាមហារីក សុដន់ បានយ៉ាងល្អ។ វាគឺជាគ្រឿងផ្សំ ដែលសឹងតែខ្វះមិនបាន ក្នុងការធ្វើម្ហូប សម្រាប់ស្ត្រីនៅអាស៊ី។
៤. ខាត់ណា ៖ វាមានផ្ទុកសារធាតុ Sulforophane និងសារធាតុ Indole ដែលមានប្រយោជន៍ ក្នុងការលើកកំពស់ ការលូតលាស់ របស់កោសិកា ឲ្យមានសុខភាពល្អ និងមានប្រយោជន៍ ក្នុងការបង្កាជំងឺមហារីក ជាពិសេស គឺជំងឺមហារីកសុដន់ តែម្តង។
៥. សណ្តែកសៀង៖ គឺមានសមាសធាតុម្យ៉ាង ដែលអាចបញ្ឈប់ ការរីកលូតលាស់ នៃកោសិកាមហារីកបាន។ វាមានសកម្មភាព ក្នុងការផ្អាក ការកកើតជម្ងឺមហារីក ដោយចូលរួម ជាមួយ អង់ដ្រូហ្សែន ដែលទាក់ទងទៅនឹង ជំងឺមហារីក ក្រពេញប្រូស្តាត ហើយនឹង អ័រម៉ូនអឺត្រូហ្សែន ហើយក៏ត្រូវបាន ផ្សារភ្ជាប់ ជាមួយនឹង ជំងឺមហារីកសុដន់ ផងដែរ។
៦. រមៀត ៖ វាអាចប្រឆាំង នឹងការរលាក ហើយអាចបំផ្លាញ កោសិកាមហារីក និងរារាំងពួកវា។ ជាទូទៅ វាត្រូវបានគេប្រើ ដើម្បីព្យាបាល ការរីករាលដាល នៃជំងឺមហារីកសុដន់ ទៅផ្នែកផ្សេងទៀត នៃរាងកាយ ដូចជា សួត ជាដើម។ ចំពោះស្ត្រីនៅអាស៊ី បានប្រើប្រាស់រមៀត រាប់រយឆ្នាំមកហើយ ដោយវាមានប្រយោជន៏ ជាច្រើនដល់សុខភាព របស់ពួកគេ។
៧. ទឹកដោះគោ មានកំរិតជាតិខ្លាញ់ទាប៖ នៅក្នុងទឹកដោះគោ ដែលមានកំរិត ជាងខ្លាញ់ទាបនេះ ត្រូវគេរកឃើញថា មានផ្ទុកទៅដោយ វីតាមីន D ដែលអាចប្រឆាំង ជម្ងឺមហារីក បានយ៉ាងមានប្រសិទ្ធិភាព។ វាអាចជួយឲ្យ ឆឹងរឹកមាំ និងលូតលាស់បានល្អ ដោយសារតែ វាជាប្រភពចម្បង នៃជាតិកាល់ស្យូម។
៨. តែបៃតង ៖ សរីរាង្គ Epigallocatechlin gallate ត្រូវបានរកឃើញ នៅក្នុងតែបៃតង ដែលវាមានប្រសិទ្ធិភាព ខ្លាំងណាស់ ក្នុងការបង្កា និងរារាំង នៃការបង្កើតកោសិកាឈាម ដែលវិវត្តន៍ទៅជា កោសិកាមហារីក។ ជាងនេះទៅទៀត តែបៃតង អាចការពារកំណើន នៃការរីករាលដាល របស់កោសិកាមហារីក ទាំងនោះ ទៅផ្នែកផ្សេងទៀត នៃរាងកាយ ហើយវាត្រូវបាន គេប្រើប្រាស់ ជាយូរលង់ណាស់មកហើយ នៅក្នុងប្រទេសជប៉ុន និងប្រទេសចិន ជំនួសឲ្យថ្នាំផ្សេងៗ។



ទាំងអស់នេះ សុទ្ធសឹងតែជា អាហារសុខភាព ដែលអាចជួយអ្នក ឲ្យចៀសផុតពី និងកាត់បន្ថយ ពីហានិភ័យ នៃជំងឺមហារីកសុដន់ បានយ៉ាងល្អ។ ដូច្នេះស្ត្រីទាំងអស់ គួរជ្រើសរើស អាហារសុខភាព ខាងលើនេះ មកបរិភោគជាប្រចាំ ដើម្បីចៀសផុត ពីជម្ងឺដ៏សាហាវនេះ៕

ប្រការគួរយល់ដឹង! កំពូលអាហារ ដែលល្អសម្រាប់ស្ត្រី ក្នុងការការពារ ជម្ងឺមហារីកសុដន់

Read More

សុក្រ ២១ សីហា, ២០១៥ ម៉ោង ០៨:១០

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​កំពុង​តែ​ អង្គុយ​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ ក៏​លិចមុខ​ក្រុម​ចោរឆក់​២​នាក់ ម្នាក់​អង្គុយ​លើ​ម៉ូតូ និង​ម្នាក់​ទៀត​រត់​ចូល​មក​ឆក់​កាបូប ​ពី​នារី​រង​គ្រោះ​រត់ឡើង​ម៉ូតូ ​បើក​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ ​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​វាយ​ស្ទើរ​ស្លាប់ ។ ហេតុ​កាណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២០​ខែសីហា ឆ្នាំ​២០១៥ នៅ​ទល់មុខ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំកា​មន ។

ចោ​ឆក់​ទាំង​២​នាក់​មានឈ្មោះ គង់ ប៊ុ​ន​ហាក់ អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ជើងឯក មុខរបរ​សន្តិសុខ និង​ម្នាក់​ទៀត​ឈ្មោះ ណា រ៉ាត់ អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ទើបតែ​មក​ភ្នំពេញ​បាន​មួយ​ថ្ងៃ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ប៉ាក់ រស្មី អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣០ ផ្លួ​វ​២០០៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក មុខរបរ​បុគ្គលិក​ ក្រុមហ៊ុន​ជីប​ម៉ុង ។
តាម​ប្រភព​ព័ត៌មាន​ពី​ កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នារី​ រង​គ្រោះ​កំពុង​តែ​អង្គុយ​ញ៉ាំ​ពង មាន់ ​អាំង​ជាមួយ​មិត្តភក្តិ​នៅ​មុខ ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ តែ​នៅ​ពេល​ដែល​កំពុង​តែ​ ញ៉ាំ​នារី​រង​គ្រោះ​បាន​ទុក​កាបូបស្ពាយ​នៅ​លើ​ភ្លៅ ភ្លាម​ៗ​នោះ​ក៏​លេចមុខ​ក្រុម​ចោរឆក់​ រាសី​ដាក់​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AE-3779 បាន​មក​ឈប់​ក្បែរ ​កន្លែង​កើតហេតុ ម្នាក់​ចាំ​ម៉ូតូ និង​ម្នាក់​ទៀត​រត់​ចូល​មក​ឆក់​កាបូប​ពី​នារី​រង​គ្រោះ ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ត្រឹមតែ​១៥០០០​រៀន និង​ទូរស័ព្ទ​ស៊េរី​ចាស់​២​គ្រឿង​តែ​ប៉ុណ្ណោះ ។
បន្ទាប់​ពី​ឆក់​បាន​ហើយ​ ចោរឆក់​នៅ​ក៏​បាន​រត់ឡើង​ម៉ូតូ​របស់​គ្នីគ្នា និង​បាន​បើក​រត់គេច​ខ្លួន តែ​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឃើញ​ហេតុការណ៍ ហើយដោយ​ម្នាក់​ៗ​មានចិត្ត​ គុំ​គួ​ន​នឹង​ពួក​ចោរ​ដែល​តែងតែ​ ធ្វើ​សកម្មភាព​ឆក់​កាបូប​គេ និង​បណ្តាល​ឱ្យ​ជន​រង​គ្រោះ ជា​ច្រើន​នាក់​ខ្លះ​របួសស្រាល ខ្លះ​របួសធ្ងន់ និង​អ្នកខ្លះ​ទៀត​បាត់បង​ទ្រព្យសម្បត្តិ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ ក្រុម​ចោរឆក់​ទាំង​២​នាក់​នោះ​រហូត​ដល់ ​ចំណុច​ផ្លូវ​លេខ​៥៧ កែង​ផ្លូវ​លេខ​៣២២ ខណៈនោះ​ក្រុម​ចោរឆក់​ក៏​ បាន​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​រថយន្ត​១​គ្រឿង​ បណ្តាល​ឱ្យ​ដួល ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ព្រួត​វាយ​ស្ទើរ​ស្លាប់ កុំ​តែ​សមត្ថកិច្ច​មក​ឃាត់​ទាន់ បើ​មិន​ចឹ​ង​ទេ​នោះ​ចោរឆក់​រាសី​ ដាក់​ទាំង​២​នាក់​នេះ​នឹង​ត្រូវ​ប្រជាពលរដ្ឋ​កាត់ទោស ​ជា​មិន​ខាន ។
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១​បាន​ យក​ចោរឆក់​ទាំង​២​នាក់​ទៅ​ប៉ុស្តិ៍​បឹង​កេងកង​១ ​ចំណែក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​១ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ចោរឆក់​ទាំង​២​នាក់​នៅ​ ទៅ​តុលា​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕



ចោរ​រាសី ដាក់​២​នាក់​ ឆក់​កាបូប​​នារី​ម្នាក់ ដែល​មាន​លុយ ​ត្រឹមតែ​១៥០០០​រៀល ត្រូវ​ប្រជាពលរដ្ឋ ​ជិះ​ម៉ូតូ​តាម​ទាន់​វាយ​ ស្ទើរ​ស្លាប់

Read More

Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top