អាជ្ញាធរបានទៅផ្ទះនេះនៅតំបន់អ្នកមាននៃក្រុងប្រ៊ីសប៊ែន កាលពីយប់ថ្ងៃសៅរ៍ ក្រោយពីអ្នកជិតខាងបានរាយការណ៍អំពីក្លិនអាក្រក់។
អធិការផ្នែកស៊ើបអង្កេតលោកថម អាមីត បានប្រាប់អ្នកយកព័ត៌មានថា”ក្រោយទៅទីនោះ យើងមានមូលហេតុដើម្បីចាប់ផ្តើមការស៊ើបអង្កេតមួយទាក់ទងនឹងឃាតកម្មឬការធ្វើអត្តឃាត”។
លោកMarcus Volkeនិងមិត្តស្រីMayang Prasetyo
ប៉ូលិសបានផ្តល់ព័ត៌មានតិចតួចអំពីករណីនេះ តែបានអះអាងថា សាច់មនុស្សត្រូវបានរកឃើញនៅក្នុងផ្ទះនៅតំបន់តេណេរីហ្វនិងថាសាកសពបុរសម្នាក់ត្រូវបានរកឃើញនៅក្នុងផ្លូវជិតនោះ។
កាសែតCourier-Mail នៃរដ្ឋគ្វីនលែន បាននិយាយថា បុរសដែលស្លាប់ជាមេចុងភៅអាយុ២៨ឆ្នាំដែលធ្វើការនៅលើនាវាកម្សាន្តនិងទើបតែបានរើចូលមកនៅក្នុងផ្ទះល្វែងកើតហេតុជាមួយមិត្តស្រីឥណ្ឌូនេស៊ី។
ប៉ូលិសមិនធ្វើអត្ថាធិប្បាយយ៉ាងណាទេអំពីរបាយការណ៍ក្នុងកាសែតដែលថា បុរសជាមេចុងភៅនេះបានកាត់បំពង់កខ្លួនឯងក្រោយពីបានរត់ភៀសខ្លួនចេញពីផ្ទះ ឬក៏ថាគេបានរកឃើញសាច់របស់ស្ត្រីរងគ្រោះក្នុងឆ្នាំងនៅលើចង្ក្រាន។
មន្ត្រីពិនិត្យសាកសពបាននៅកន្លែងកើតហេតុកាលពីថ្ងៃចន្ទ ដោយបានប្រមៀលធុងដែលគេដាក់សំណល់វេជ្ជសាស្ត្រចេញពីផ្ទះ
៕
៕