បាត់ដំបង: កម្លាំងប៉ូលិសស្រុកមោងឫស្សី បានចាប់ឃាត់ខ្លួនក្មេងប្រុស អាយុ ១៧ ឆ្នាំម្នាក់ តាមបណ្ដឹងរបស់ក្រុមគ្រួសារសាច់ញាតិ ចោទថា បានល្បូងកូនស្រី អាយុ ១៤ ឆ្នាំ ទៅចាប់រំលោភបានសម្រេចជាច្រើនលើក។ បណ្តឹង ដែលឈានដល់ការចាប់ខ្លួនយុវជននោះ បានកើតឡើង ខណៈដែលមានគេឃើញទាន់សកម្មភាពរួមភេទ កាលពីថ្មីៗនេះ។ ករណីនេះ កម្លាំងប៉ូលិស បានកសាងសំណុំរឿង បញ្ជូនក្មេងប្រុសនោះ ទៅស្នងការដ្ឋាននគរបាលខេត្ត ហើយបញ្ជូនបន្តទៅតុលាការ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤។
ហេតុការណ៍ឃាត់ខ្លួននោះ បានធ្វើឡើង កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក កែវ សុខុម អធិការងប៉ូលិសស្រុកមោងឫស្សី បានឲ្យដឹងថា ក្មេងប្រុស ដែលឃាត់ខ្លួន ឈ្មោះ ជឿត គន្ធា អាយុ ១៧ ឆ្នាំ រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកក្មេងស្រី អាយុ ១៤ ឆ្នាំ។ ក្មេងប្រុស និងក្មេងស្រីទាំងពីរ បានរួមភេទជាមួយគ្នា ជាច្រើនលើក តាំងពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤។
លោក កែវ សុខុម បានស្រង់សំដី ក្នុងបណ្ដឹងមកបញ្ជាក់ថា ក្មេងស្រី អាយុ ១៤ ឆ្នាំ រងគ្រោះត្រូវក្មេងប្រុស អាយុ ១៧ ឆ្នាំ ល្បួងលោងលោម ទៅចាប់រំលោភបានសម្រេចជាច្រើនលើក តាំងពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ខណៈដែលឪពុកម្ដាយ បានចេញទៅរកនេសាទត្រី នៅព្រៃរនាមបាត់។ ចុងក្រោយនៅថ្ងៃទី២ ខែតុលា ក្មេងប្រុស អាយុ ១៧ ឆ្នាំ និងក្មេងស្រីអាយុ ១៤ ឆ្នាំ បានត្រូវបងប្អូនជីដូនមួយ គេឃើញទាន់ ហើយមកប្រាប់ប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះ និងទូរស័ព្ទទៅប្រាប់ឪពុកម្ដាយ ហើយបានមកដាក់ពាក្យបណ្ដឹងតែម្ដង។
ឈ្មោះ ជឿត គន្ធា អាយុ ១៧ ឆ្នាំ ជាជនជាប់ចោទ ក្នុងរឿងរំលោភនោះ បានសារភាពប្រាប់ប៉ូលិសថា រូបគេពិតជាបានរួមភេទជាមួយក្មេងស្រី អាយុ ១៤ ឆ្នាំ ប្រាកដមែន។
ក្មេងប្រុសនោះ បានបញ្ជាក់ប្រាប់ប៉ូលិសថា នៅថ្ងៃទី៩ ខែសីហា ក្នុងអំឡុងថ្ងៃកាន់បិណ្ឌមួយ រូបគេ បានដើរទៅផ្ទះក្មេងស្រី ហើយមិនឃើញឪពុកម្ដាយ នៅផ្ទះទេ គឺឃើញតែក្មេងស្រីអាយុ ១៤ ឆ្នាំ និងប្អូនប្រុសរបស់នាងម្នាក់ទៀត ហើយបានចូលទៅអង្គុយនិយាយល្បួងលួងលោមក្មេងស្រីនោះ ទៅអង្គុយលេងនៅក្នុងផ្ទះមួយ ដែលគ្មានមនុស្សនៅក្បែរផ្ទះក្មេងស្រីរងគ្រោះ ហើយបានរួមភេទបានសម្រេចម្ដង។ បន្ទាប់មក គឺពួកគេ បាននាំគ្នាទៅរួមរ័ក្ស បានសម្រេចជាច្រើនលើក នៅកន្លែងដដែល។ ចុងក្រោយនៅថ្ងៃទី២ ខែតុលានោះ ពួកគេធ្លាប់បានត្រូវគ្នា ហើយនាំគ្នាទៅរួមរ័ក្ស នៅផ្ទះគ្មានមនុស្សនៅទៀត ស្រាប់តែត្រូវបងប្អូនជីដូនមួយរបស់ក្មេងស្រីរងគ្រោះ បានទៅឃើញទាន់ពួកគេ។ លុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ស្រាប់តែប៉ូលិស ចុះទៅចាប់ឃាត់ខ្លួននាំយកមកអធិការដ្ឋាននគរបាល ស្រុកមោងឫស្សី បញ្ជូនបន្តទៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តែម្ដង។
លោក គឹត ហ៊ាង អធិការប៉ូលិសស្រុកមោងឫស្សី បានបញ្ជាក់ថា ករណីបណ្តឹងរឿងរំលោភនេះ យោងតាមការសម្រេចរបស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ប៉ូលិស បានឲ្យកសាងសំណុំរឿងចោទពីបទរួមភេទលើអនីតិជន បញ្ជួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕H/N