សប្បាយក្លាយជាទុក្ខ ក្រោយពី នារីម្នាក់ បង្ហោះរូបថត មិត្តភក្កិ ពេលកំពុង ជក់ថ្នាំញៀន លើបណ្តាញសង្គម


ចិន៖ មានរឿងគួរឲ្យ ភ្ញាក់ផ្អើលមួយ ដែលក្រុមប៉ូលីស បាននាំគ្នា ទៅចាប់ឃាត់ខ្លួន បន្ទាប់ពីនារីម្នាក់ បានបង្ហោះរូបថត មិត្តភក្កិរបស់នាង ចូលក្នុង បណ្តាញ Weibo ដែលពួកគេ កំពុងប្រើប្រាស់ថ្នាំញៀន។
នារីម្នាក់ ដែលមិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះ បានថតរូបភាព របស់មិត្តភក្កិរបស់នាង នៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែង ខណៈពេលពួកគេ កំពុងតែ ជក់ថ្នាំញៀន។ ហើយនៅពេលនោះដែរ នាងក៏បាន បង្ហោះរូបថតទាំងនោះ ចូលក្នុងបណ្តាញ Weibo។
បន្ទាប់ពីរូបភាពនេះ បានលេចចេញ ពាសពេញបណ្តាញ Weiboហើយនោះ ក្រុមប៉ូលីសក៏ចាប់ផ្តើម ស៊ើបអង្កេតពីករណីនេះ រហូតដល់ល្ងាច ថ្ងៃអាទិត្យ ប៉ូលីសក៏បានធ្វើការ ចាប់ឃាត់ខ្លួន បានមនុស្ស ២នាក់ ជាមិត្តភក្កិរបស់នារីម្នាក់នោះ ដែលមានអាយុ១៧ឆ្នាំម្នាក់ និងម្នាក់ទៀត អាយុ១៨ ឆ្នាំ ដោយសារតែពួកគេ បានប្រើប្រាស់ ថ្នាំញៀន ប្រភេទ Ketamine ។
ចំពោះរូបថតនោះ គឺបានបង្ហាញពីទិដ្ឋភាព យុវវ័យមានទាំងប្រុស និងស្រី បាននាំគ្នា ជក់ថ្នាំញៀន និងរាំច្រៀងយ៉ាងសប្បាយ នៅក្នុងបន្ទប់ ខារ៉ាអូខេមួយ។
យ៉ាងណាមិញ ប៉ូលីសបាននិយាយថា ចំពោះករណីនេះ វាមិនទាន់ច្បាស់លាស់ទាំងស្រុង នៅឡើយទេ ថាតើពួកក្រុមនារីៗ បានប្រើប្រាស់ ថ្នាំញៀនទាំងអស់គ្នា ដូចក្នុងរូបថតនោះ ដែររឺអត់។ ប៉ូលីសបាន បន្តថា ពួកគេទាំងនោះ នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេ បានប្រព្រឹត្តសកម្មភាព បែបនោះទាំងអស់គ្នា។ ហើយក្រុមប៉ូលីស នឹងបន្តតាមដានក្នុង ករណីនេះ ឲ្យបានម៉ត់ចត់បំផុត៕  



Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top