បុរសម្នាក់ ត្រូវគូជម្លោះកាប់មួយដាវ សាំម៉ូរ៉ៃ រយៈប្រអប់ដៃ របួសធ្ងន់ធ្ងរ


រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបុរសម្នាក់ទៀត កាប់មួយដាវ សាំម៉ូរ៉ៃ រយៈប្រអប់ដៃ រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីឈ្លោះប្រកែកគ្នា តឹងសសៃ.ក រៀងៗខ្លួន ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី ០៦ តុលា ២០១៤ នៅចំណុចភូមិ៩ ក្រុម២ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ប្រភពព័ត៌មាន នៅនឹងកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសបីនាក់ បានឈ្លោះប្រកែកគ្នា ប៉ុន្តែមិនដឹងថា ឈ្លោះគ្នារឿងអ្វីនោះទេ ដោយម្នាក់ៗ តំឡើងសសៃក ប្រកែកយកឈ្នះ រៀងៗខ្លួន ។ បន្ទាប់ពីប្រកែកគ្នា មួួយប្រាវ គេឃើញបុរសម្នាក់ ក្នុងចំណោម បុរសបីនាក់នោះ រត់ទៅទាញដាវសាំរ៉ៃ កាប់ទៅលើបុរសម្នាក់ រយៈប្រអប់ដៃ រងរបួសធ្ងន់ធ្ងរ ចំណែកបុរសពីរនាក់ បានរត់គេចខ្លួន បាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យ ៕

Copyright © 2014 Free Video | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top